សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយសូមឆ្លើយតបយើងខ្ញុំ ផង ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។
រ៉ូម 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ព្រះគម្ពីរខ្មែរសាកល ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! Khmer Christian Bible ជូនចំពោះបងប្អូនជាទីស្រឡាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម។ សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូម ជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាល់គីតាប សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។ |
សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយសូមឆ្លើយតបយើងខ្ញុំ ផង ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។
ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅប្រាប់ពួកបងប្អូនខ្ញុំថា "ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ"»។
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម
ដែលអ្នករាល់គ្នាក៏នៅក្នុងចំណោមអ្នកទាំងនោះដែរ ជាអ្នកដែលទទួលការត្រាស់ហៅមកជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា
ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះអង្គត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក ព្រះគ្រីស្ទជាព្រះចេស្តារបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ចំពោះកុលសម្ព័ន្ធបេនយ៉ាមីន លោកថ្លែងថា អ្នកស្ងួនភ្ងារបស់ព្រះយេហូវ៉ា រស់នៅជិតព្រះអង្គដោយសុខសាន្ត។ ព្រះដ៏ខ្ពស់ហ៊ុមព័ទ្ធគេជានិច្ច ហើយគេរស់នៅកណ្ដាលព្រះអង្សា ទាំងពីររបស់ព្រះអង្គ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះ ជាព្រះវរបិតានៃយើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមឲ្យព្រះ ជាព្រះវរបិតានៃយើង បានប្រកបដោយសិរីល្អនៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
សូមឲ្យវិញ្ញាណអ្នករាល់គ្នា បានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
សូមជម្រាបមកពួកបរិសុទ្ធ និងពួកបងប្អូនដ៏ស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូឡុស។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ដ្បិតបងប្អូនជាទីស្រឡាញ់របស់ព្រះអើយ យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។
សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។:៚
មកដល់ធីម៉ូថេ ជាកូនដ៏ពិតរបស់ខ្ញុំក្នុងជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។
មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។
ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
សូមព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត មកពីព្រះដ៏ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះវរបិតា ស្ថិតនៅជាមួយយើងក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងអេភេសូរថា៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្តាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរនោះ ទ្រង់មានព្រះបន្ទូលពីសេចក្តីទាំងនេះថា
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងពើកាម៉ុសថា៖ ព្រះដែលមានដាវមុខពីរដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ាថា៖ ព្រះរាជបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទដូចលង្ហិន ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងស្មឺណាថា៖ ព្រះដ៏ជាដើម និងជាចុង ដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិតប្រាកដ ដែលទ្រង់មានកូនសោរបស់ស្តេចដាវីឌ បើទ្រង់បើក គ្មានអ្នកណាបិទបាន ហើយបើទ្រង់បិទ នោះគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា