ប៉ុន្តែ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់ទូលបង្គំ ប្រោសប្រទានឲ្យទូលបង្គំបានឈប់សម្រាកនៅគ្រប់ទិស ឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងទៀតឡើយ។
យ៉ូស្វេ 15:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអាសដូឌ ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងស្រុកភូមិដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងក្រុងអាសដូឌ ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មាន ដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មានដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ នឹងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។ អាល់គីតាប ក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ |
ប៉ុន្តែ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់ទូលបង្គំ ប្រោសប្រទានឲ្យទូលបង្គំបានឈប់សម្រាកនៅគ្រប់ទិស ឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងទៀតឡើយ។
ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្ដាលពួកភីលីស្ទីន
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ?
ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។
រីឯសាសន៍អាវីម ដែលរស់នៅតាមភូមិនានារហូតដល់ក្រុងកាសា នោះសាសន៍កាប់ថោរ ដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេចេញ ហើយបានតាំងទីលំនៅនៅកន្លែងរបស់គេ)។
ពួកសាសន៍អ័ណាក់គ្មានណាមួយនៅសល់ក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ។
(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង
ទៅដល់អាសម៉ូន រួចចេញទៅតាមស្ទឹងស្រុកអេស៊ីព្ទ ផុតត្រឹមសមុទ្រ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់អ្នករាល់គ្នា។
ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ និងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុន រហូតដល់សមុទ្រ។