Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌី‌ទែរ៉ាណេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 នឹង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ នឹង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:47
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត នៅ​គ្រប់​ទិស‌ទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។


ស្ដេច​បាន​វាយ​យក​ស្រុក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។


ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។


យើង​នឹង​កំណត់​ព្រំ‌ប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជា‌ជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។


នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​ភីលីស្ទីន មុន​ពេល​ព្រះ‌ចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។


ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប ​ដែល​នៅ​សេស‌សល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?


ក្រុង​កាសា​នឹង​ត្រូវ​ប្រជា‌ជន​បោះ​បង់​ចោល ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្រុង​អាស‌ដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជា‌ជន​ចេញ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។


ទេវតា*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។


ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កម្ទេច​អស់ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។


គ្មាន​សេស‌សល់​ជន‌ជាតិ​អា‌ណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាស‌ដូឌ​ប៉ុណ្ណោះ។


ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។


ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។


ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ក្រុង​អាស‌ដូឌ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ


រីឯ​ក្រុង​ទាំង‌ឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ​មាន: សា‌មៀរ យ៉ាត‌ទៀរ សូកូ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម