Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ និង​កំផែង​ក្រុង​យ៉ាប‌នេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ និង​នៅ​កណ្ដាល​ពួក​ភីលី‌ស្ទីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ នឹង​កំផែង​ក្រុង​យ៉ាបនេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ នឹង​នៅ​កណ្តាល​ពួក​ភីលីស្ទីន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលី‌ស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្តេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក ព្រះបាទ​ដាវីឌ​បាន​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន។


ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។


ព្រះ‌យេហូវ៉ា​ក៏​បណ្ដាល​ចិត្ត​ពួក​ភីលី‌ស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កម្រើក​ឡើង​ទាស់​នឹង​ព្រះបាទ​យេ‌ហូរ៉ាម​ដែរ។


ឱ​ពួក​ភីលី‌ស្ទីន​អើយ កុំ​រីក‌រាយ ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក បាន​បាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់​វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ។


នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ


យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។


ចូរ​ឆ្លង​ទៅ​ក្រុង​កាលនេ ហើយ​ពិចារ‌ណា​មើល​ចុះ ពីទី​នោះ​រហូត​ទៅ​ដល់​ហាម៉ាត​ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​សាសន៍​ភីលី‌ស្ទីន។ តើ​អ្នក​រាល់​គ្នា​វិសេស​ជាង នគរ​ទាំង​នេះ​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?


ចាប់​ពី​ទី​នោះ ទៅ​ដល់​ជម្រាល​ខាង​ជើងភ្នំ​អេក្រុន រួច​បត់​ទៅ​ស៊ីក្រុន ហើយ​កាត់​តាម​ភ្នំ​បាឡា រហូត​ដល់​យ៉ាប‌នាល រួច​ផុត​ត្រឹម​សមុទ្រ។


ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។


ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ


ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ព្រះ‌អង្គ​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​ជំងឺ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំ​វិញ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម