មើល៍ ព្រះអង្គមិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្ររបស់ព្រះអង្គដែរ
យ៉ូប 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកលោក? តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមលោកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកលោក។ តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត អាល់គីតាប ឥឡូវនេះ សូមអ្នកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកអ្នក។ តើអ្នកអាចហៅម៉ាឡាអ៊ីកាត់ណាមួយ ឲ្យមកជួយបាន? |
មើល៍ ព្រះអង្គមិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្ររបស់ព្រះអង្គដែរ
សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន?
សូម្បីតែអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គទុកចិត្តមិនបាន ហើយពួកទេវតារបស់ព្រះអង្គ ក៏ព្រះអង្គប្រកាន់ថាមានកំហុសដែរ
៙ កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ ហើយនឹងលោកអើរ៉ុន ជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា
ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ គេជាមនុស្សដ៏ប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ!
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។
ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ សូមជម្រាបមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់