ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ

សូមមើលជំពូក

អាល់គីតាប

ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​អៃយ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។

សូមមើលជំពូក



យ៉ូប 2:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អេសាវ​បាន​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា៖ «ឱ​លោក​ឪពុក​អើយ ឲ្យ​ពរ​មក៍ សូម​ឲ្យ​ពរ​មក​កូន​ផង!»។


កាល​ទូល​ដូច្នោះ​រួច​ស្រេចហើយ ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​យំ ទ្រង់​ព្រះ‌កន្សែង ឯ​ស្ដេច​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង។


កាល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​ក៏​ហែក​សម្លៀក‌បំពាក់ និង​អាវ​ធំ​របស់​ខ្ញុំ ហើយ​បោច​សក់​ក្បាល និង​ពុក​ចង្កា​របស់​ខ្ញុំ ហើយ​អង្គុយ​ទាំង​ស្លុត​ចិត្ត។


លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។


កាល​ម៉ា‌ដេកាយ​បាន​ដឹង​ពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង លោក​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ និង​រោយ​ផេះ រួច​ចេញ​ទៅ​កណ្ដាល​ទី​ក្រុង ស្រែក​ឡើង​ដោយ​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់។


នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ


ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ


ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី ឥត​មាន​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។


គេ​នឹង​បន្លឺ​សំឡេង​ឡើង​ឲ្យ​ឮ​គ្រប​លើ​អ្នក គេ​នឹង​យំ​ខ្សឹក‌ខ្សួល ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។


លោក​យ៉ូស្វេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ក្រាប​ចុះមុខ​ដល់​ដី​នៅ​ចំពោះ​ហិប​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច រួម​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀង​ៗខ្លួន។


គេ​បាច​ធូលី​ដី​លើ​ក្បាល ហើយ​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ទី​ក្រុង​ដ៏​ធំ ដែល​ពួក​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​ទ្រព្យ‌សម្បត្តិ​របស់​ក្រុង​នេះ ដ្បិត​ក្រុង​នេះ​បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។


កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។


នៅ​ថ្ងៃ​នោះ មាន​បុរស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​រត់​ពី​សមរភូមិ​ទៅ​ស៊ីឡូរ ទាំង​សម្លៀក‌បំពាក់​ដាច់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង។