ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 17:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ទូលបង្គំ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ទ្រង់​ប្រោស​មេត្តា ធានា​ឲ្យ​ទូលបង្គំ​ចំពោះ​ព្រះ‌អង្គ​ទ្រង់​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ​យល់​ព្រម​នឹង​ទូលបង្គំ​បាន

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ខ្ញុំ​ទេ។

សូមមើលជំពូក



យ៉ូប 17:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធានា​ចំពោះ​សុវត្ថិ‌ភាព​របស់​វា សូម​លោក​ឪពុក​ទារ​វា​ពី​ដៃ​ខ្ញុំ​ចុះ ប្រសិន​បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោក​ឪពុក ហើយ​ដាក់​វា​ឲ្យ​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​រហូត​ចុះ។


ដ្បិត​ខ្ញុំ​ប្របាទ​បាន​ធានា​ពី​សុវត្ថិ‌ភាព​របស់​កូន​នេះ​ជូន​ឪពុក​ថា "ប្រសិន​បើ​ខ្ញុំ​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ខ្ញុំ​ត្រូវ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​រៀង​រហូត"។


ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​លោក? តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត?


គ្មាន​អាជ្ញា​កណ្ដាល ណា ដែល​អាច​វិនិច្ឆ័យរវាង​យើង​ទាំង​ពីរបាន​ឡើយ។


សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។


អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។


មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។


ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​អ្នក​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា ជំនួស​អ្នក​ក្រៅ​ចុះ។


ឯង​កុំ​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា‌មួយ​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ។


យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។


យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង


ដូច្នេះ ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ជា​អ្នក​ធានា​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង។