Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 17:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សូម​ទ្រង់​ប្រោស​មេត្តា ធានា​ឲ្យ​ទូលបង្គំ​ចំពោះ​ព្រះ‌អង្គ​ទ្រង់​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ​យល់​ព្រម​នឹង​ទូលបង្គំ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ទូលបង្គំ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 17:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ


ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប


ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​ឬ​ទេ តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត


គ្មាន​អ្នក​ណា​ជា​អ្នក​កណ្តាល ដែល​នឹង​ដាក់​ដៃ​លើ​យើង​ទាំង​២​សង្រួប‌សង្រួម​ឡើយ


សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ


អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។


មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញាគេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។


ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។


កុំ​ឲ្យ​ឯង​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ


យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោមក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។


យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង


ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម