ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
យ៉ូប 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាសុខចិត្តឲ្យព្រះអង្គ ស្ទង់ចិត្តរបស់អ្នកឬទេ? ឬអ្នករាល់គ្នាគិតបញ្ឆោតព្រះអង្គ ដូចជាបញ្ឆោតមនុស្សដែរ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក តើព្រះអង្គអាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ ដូចបញ្ឆោតមនុស្សឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ អាល់គីតាប ប្រសិនបើទ្រង់ពិនិត្យពិច័យមើលអស់លោក តើទ្រង់អាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើអ្នកនឹកស្មានថាអាចបញ្ឆោតអុលឡោះ ដូចបញ្ឆោតមនុស្សឬ? |
ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។
ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចប់ ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។
នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។