Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​ព្រះអង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ព្រះអង្គ​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ ដូច​បញ្ឆោត​មនុស្ស​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រសិន​បើ​ទ្រង់​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ទ្រង់​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​អ្នក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​អុលឡោះ ដូច​បញ្ឆោត​មនុស្ស​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 13:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា ក៏​កំរាប​បាន​ទាំង​មនុស្ស​ឆោត នឹង​មនុស្ស​ឆ‌បោក​ផង


ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា


នៅ​ជា​មួយ​នឹង​ខ្ញុំ​មាន​សុទ្ធ​តែ​ជា​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់‌រុក​របស់​គេ​ជានិច្ច។


ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្ដី​ល្បង រហូត​ដល់​ចុង ដោយ​ព្រោះ​ចំឡើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់


ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង សូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូលបង្គំ​ចុះ


នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង


ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ចំអក​ឡក‌ឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹត‌រួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ថា បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ​នៅ​គ្រប់​លើ​ផែនដី​ហើយ។


អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម