ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងពួកយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង
យេរេមា 51:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ារំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ ប្រែទៅជាស្ងាត់ជ្រងំ កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ នាំគ្នាវាយលុកក្រុងនេះដោយសម្រែក ទ្រហឹងអឺងអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក អាល់គីតាប ដ្បិតអុលឡោះតាអាឡាកំទេចក្រុងបាប៊ីឡូន ទ្រង់ធ្វើឲ្យសំរែកលាន់ឮក្នុងក្រុងនេះ ប្រែទៅជាស្ងាត់ជ្រងំ កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ នាំគ្នាវាយលុកក្រុងនេះដោយសំរែក ទ្រហឹងអឺងអាប់។ |
ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងពួកយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង
ព្រះអង្គធ្វើឲ្យសូរសន្ធឹក នៃសមុទ្របានស្ងប់ឈឹង គឺសូរសន្ធឹកនៃរលក ការច្របូកច្របល់របស់ប្រជាជន
ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។
នោះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់មួយ ក្រុងអើររបស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់មួយ ក្រុងគាររបស់ស្រុកម៉ូអាប់ ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យអ្នកអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃអស់ទាំងសាសន៍ទៀត។
យើងនឹងបំបាត់សំឡេងអរសប្បាយ សំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី សូរត្បាល់កិន និងពន្លឺចង្កៀងពីពួកគេ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ យើងទាស់នឹងអ្នក យើងនឹងបណ្ដាលឲ្យ សាសន៍ជាច្រើនឡើងមកទាស់នឹងអ្នក ដូចជាសមុទ្រកម្រើករលកឡើងដែរ
«គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។
ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។