ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 35:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំងអស់ គឺ​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​អ្វី​ៗ​សម្រាប់​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នោះ​ក៏​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូ​លាយ បាន​នាំ​គ្នា​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាបង្គាប់​មក​តាម​រយៈ​ម៉ូសា។

សូមមើលជំពូក



និក្ខមនំ 35:29
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។


មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ខ្លួន​យើង សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សម្រាប់​ទី​បរិសុទ្ធ​នេះ


គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត


ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាកា‌រី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ ក៏​ឲ្យ​ចៀម​ពីរ​ពាន់​ប្រាំមួយ​រយ និង​គោ​បី​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង


ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​គេ​ថា "អស់​លោក​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់ និង​មាស​នេះ ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អស់​លោក។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់


គឺ​ត្រូវ​យក​តង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​តង្វាយ​នេះ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​មាស ប្រាក់ លង្ហិន


លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ


ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ចុះ​តើ​លោក​អ័ប៉ុ‌ឡូសជា​អ្វី? ហើយ​ប៉ុល​ជា​អ្វី? គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​តែ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ប៉ុណ្ណោះ។


ប្រសិន‌បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​មាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើ​ស​ទ័​ល នោះ​ក៏​ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ដែល​ព្រះ‌អង្គ​បាន​ផ្ទុក​ផ្ដាក់​ដល់​ខ្ញុំ​ដែរ។


ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។


សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។


អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ដាក់​នៅ​មុខអ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។


អស់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថែម​អ្វី​មួយ ទៅ​លើ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។


យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដែល​ពិត​ប្រាកដ ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ឲ្យ​បានល្អ ទុក​ដូច​ជា​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា


«កាល​ពួក​អ្នក​ដឹក​នាំ​ឈរ​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល នោះ​ប្រជា‌ជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ថ្វាយព្រះ​ពរ​ព្រះ‌យេហូវ៉ា!។


ខ្ញុំ​ពេញ​ចិត្តនឹង​មេទ័ព​របស់​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា។