និក្ខមនំ 35:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ជនជាតិអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់ ដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 កូនចៅអ៊ីស្រាអែលទាំងអស់ គឺទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្ដាលឲ្យថ្វាយអ្វីៗសម្រាប់កិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នោះក៏នាំគ្នាយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 អស់ពួកកូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្តាលឲ្យថ្វាយរបស់អ្វីសំរាប់ការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។ សូមមើលជំពូកអាល់គីតាប29 ជនជាតិអ៊ីស្រអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកជំនូនមកជូនអុលឡោះតាអាឡាដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា។ សូមមើលជំពូក |
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះ ហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។
តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។
ពួកមន្ត្រីរបស់ស្ដេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២ ៦០០ក្បាល ព្រមទាំងគោ ៣០០ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។