អែសរ៉ា 8:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 បន្ទាប់មក ខ្ញុំពោលទៅកាន់បូជាចារ្យទាំងនោះថា: “អស់លោកបានញែកខ្លួនជាសក្ការៈថ្វាយព្រះអម្ចាស់ រីឯវត្ថុទាំងនេះក៏សក្ការៈដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយចំពោះព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 រួចខ្ញុំនិយាយទៅគេថា អ្នករាល់គ្នាជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់នឹងមាសនេះ ជាដង្វាយដែលថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោអ្នករាល់គ្នា សូមមើលជំពូកអាល់គីតាប28 បន្ទាប់មក ខ្ញុំពោលទៅកាន់អ៊ីមុាំទាំងនោះថា: “អស់លោកបានញែកខ្លួនឲ្យបរិសុទ្ធជូនអុលឡោះតាអាឡា រីឯវត្ថុទាំងនេះក៏បរិសុទ្ធដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាជំនូនស្ម័គ្រចិត្ត ដែលគេជូនចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសនៃអស់លោក។ សូមមើលជំពូក |
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។