ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «យើង​ជាអុលឡោះ‌តាអាឡាដែល​នៅ​អស់‌កល្ប។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”»។

សូមមើលជំពូក



និក្ខមនំ 3:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​អាច​ស្វែងយល់ ពី​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​បាន​ឬ? តើ​អាច​ស្វែង​យល់​ពីដែន​កំណត់​របស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ឬ?


ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។


មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។


ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។


ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​បង្គាប់​តាម​លោក កុំ​ប្រឆាំង​នឹង​លោក​ឡើយ ដ្បិត​លោក​នឹង​មិន​អត់​ទោស​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​លោក​មាន​នាម​របស់​យើង។


ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទៅ​ជួបពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា" ហើយ​គេ​សួរ​ទូល‌បង្គំ​ថា "តើ​ព្រះ​អង្គ​មាន​ព្រះ‌នាម​អ្វី?" តើ​ទូល‌បង្គំ​ត្រូវ​ប្រាប់​គេ​ដូច​ម្តេច?»


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា


យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។


យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។


ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។


ដ្បិត​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប​ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។


ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។


ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។


ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។


កាល​ខ្ញុំ​ឃើញ​ព្រះ‌អង្គ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ដូច​មនុស្ស​ស្លាប់ តែ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ដើម ហើយ​ជា​ចុង


យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ


ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​គង់​នៅ​សព្វ​ថ្ងៃ ក៏​គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល‌ផា និង​ជា​អូមេ‌កា»។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំ‌មួយ មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ​វិញ និង​នៅ​ខាង​ក្នុង​ដែរ។ គេ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក»។