មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ទំនុកតម្កើង 50:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់ ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។ ព្រះគម្ពីរខ្មែរសាកល អ្នកបានប្រគល់មាត់របស់អ្នកទៅសេចក្ដីអាក្រក់ ហើយអណ្ដាតរបស់អ្នកគ្រោងល្បិចកល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាត់របស់អ្នកតែងស្រដីចេញ នូវពាក្យអាក្រក់អាក្រី ហើយអណ្ដាតអ្នកតែងគ្រលាស់ ចេញនូវពាក្យបោកប្រាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់ ហើយអណ្តាតឯងបង្កើតកលមាយា អាល់គីតាប មាត់របស់អ្នកតែងស្រដីចេញ នូវពាក្យអាក្រក់អាក្រី ហើយអណ្ដាតអ្នកតែងគ្រលាស់ ចេញនូវពាក្យបោកប្រាស់។ |
មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។
៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។
សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។
ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។