៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
ទំនុកតម្កើង 22:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងមក ហើយប្រកាសអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា ព្រះអង្គបានធ្វើការនេះ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមក ហើយនឹងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ដល់មនុស្ស១ពួក ដែលមិនទាន់កើតមកថា គឺទ្រង់ដែលបានធ្វើការនោះ។ អាល់គីតាប គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ទ្រង់ គឺអុលឡោះតាអាឡាបានជួយរំដោះប្រជារាស្ត្រ របស់ទ្រង់។ |
៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។
ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត
ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើត នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។