Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:31 - អាល់គីតាប

31 គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មក តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ គឺ​អុលឡោះ‌តាអាឡា​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្រ របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ពួកគេ​នឹង​មក​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​ប្រជាជន​ដែល​មិនទាន់​កើតមក​ថា ព្រះអង្គ​បាន​ធ្វើ​ការនេះ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 គេ​នឹង​មក ហើយ​ប្រកាស​អំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​មួយ​ពួក ដែល​មិន​ទាន់​កើតមក​នៅ​ឡើយ​ថា គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មក តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គេ​នឹង​មក ហើយ​នឹង​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​មនុស្ស​១​ពួក ដែល​មិន​ទាន់​កើត​មក​ថា គឺ​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:31
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


ខ្ញុំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​ហើយ​ថា ខ្ញុំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។


ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។


អុលឡោះ‌តាអាឡា​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​នាម​ទ្រង់។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ តែ​ឥឡូវ​នេះ​ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ! អ្នក​ដែល​លែង​សំរាល​កូន​អើយ! ចូរ​អបអរ‌សាទរ​ឡើង ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី នៅ​ជា​មួយ​ទៅ​ទៀត។


ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម