៙ សូមឲ្យការនេះបានជារង្វាន់ពីព្រះយេហូវ៉ា ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ គឺអស់អ្នកដែលនិយាយមូលបង្កាច់ ដល់ជីវិតទូលបង្គំ!
ទំនុកតម្កើង 110:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្ដេចនានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់ អាល់គីតាប អុលឡោះតាអាឡានៅខាងស្ដាំស្តេច នៅថ្ងៃដែលទ្រង់ខឹង ទ្រង់កំទេចស្ដេចនានា។ |
៙ សូមឲ្យការនេះបានជារង្វាន់ពីព្រះយេហូវ៉ា ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ គឺអស់អ្នកដែលនិយាយមូលបង្កាច់ ដល់ជីវិតទូលបង្គំ!
ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
សូមព្រះអង្គបន្ទោសសត្វព្រៃ ដែលរស់នៅកណ្ដាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ នៃសាសន៍ទាំងឡាយផង គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ ដែលចូលចិត្តនឹងសង្គ្រាម។
ព្រះអង្គបានយាងកាត់ស្រុកដោយសេចក្ដីគ្នាន់ក្នាញ់ ក៏កិនបញ្ជាន់អស់ទាំងសាសន៍ដោយសេចក្ដីក្រោធ។
ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។