ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 103:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អស់​លោក​តែងតែ​អនុវត្ត​តាម ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ដ៏​ខ្លាំង​ពូកែ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​អនុវត្ត​តាម បន្ទូល​របស់​ទ្រង់ ហើយ​ស្ដាប់​តាម​បញ្ជា​របស់​ទ្រង់​ជា‌និច្ច។

សូមមើលជំពូក



ទំនុកតម្កើង 103:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ ពេល​គេ​ក្រោកឡើង​នៅ​ពេល​ព្រឹក ឃើញ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់។


អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!


៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។


ឱព​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។


គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។


នៅ​ពី​លើ​ព្រះ‌អង្គ​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ដោយ​ស្លាប​ពីរ បាំង​ជើង​ដោយ​ស្លាប​ពីរ ហើយ​ប្រើ​ពីរ​សម្រាប់​ហើរ។


«រី​ឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាល​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ខ្ញុំ​បាន​ឈរ​ជា‌មួយ​មីកែល ដើម្បី​ជួយ​គាំ​ទ្រ ហើយ​ចម្រើន​កម្លាំង​លោក។


ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?


តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​សូម​ដល់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​លើស​ជាង​ដប់​ពីរ​កង មក​ជួយ​ខ្ញុំ​បាន​ភ្លាម​ទេ​ឬ?


សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។


ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។


តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?