ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 8:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត‌អាង ហើយ​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក

អាល់គីតាប

ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត​អាង ហើយ​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។

សូមមើលជំពូក



ចោទិយ‌កថា 8:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទ្រង់​បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដុម​ពិត​មែន​ហើយ ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​តម្កើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី?»។


ក៏​មិន​ត្រូវ​ភ្លេច​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​អ្នក​រាល់​គ្នា​ដែរ គឺ​មិន​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ណា​ឲ្យ​សោះ។


ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។


ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យអំនួត បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ


សម្រាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​វិញ


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?


គេ​គិត​តែ​បណ្ដាល​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ភ្លេច​ឈ្មោះ​យើង ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​បុព្វ‌បុរស​គេ​បាន​ភ្លេច​ឈ្មោះ​យើង ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ។


កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ ស្ដេច​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ឡើង ហើយ​សម្លាប់​ពួក‌គេ​រាប់​ម៉ឺន​រាប់​សែន តែ​ស្ដេច​ឈ្នះ​មិន​បាន​យូរ​ឡើយ


តែ​ពេល​គេមក​ដល់​កន្លែង​សម្បូណ៌​សប្បាយ គេ​ក៏​បាន​បរិភោគ​ឆ្អែត​ឆ្អន់ ហើយ​កាល​គេ​បាន​ស្កប់​ស្កល់​ហើយ គេ​ក៏​មាន​ចិត្ត​ប៉ោង​ឡើង ហេតុ​នេះ​ហើយ​បាន​ជា​គេ​បំ​ភ្លេច​យើង។


អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​រំយោល​នោះ នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា រួច​ប្រព្រឹត្ត​តាម ហើយ​មិន​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​តាម​តែ​ចិត្ត និង​ភ្នែក​របស់​អ្នក​រាល់​គ្នា​ឡើយ។


ប្រសិន‌បើ​បង​ប្អូន​ពោះ​មួយ​របស់​អ្នក កូន​ប្រុស​របស់​ឪពុក​អ្នក កូន​ប្រុស​របស់​ម្ដាយ​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ផ្ទាល់ ឬ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់​អ្នក ឬ​មិត្ត​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ​នឹងអ្នក បាន​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ថា "តោះ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ទៀត​វិញ" ជា​ព្រះ​ដែល​អ្នក ឬ​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់


ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​របស់​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​បទ​បញ្ជា ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​រាជ្យ​របស់​ស្ដេច និង​កូន​ចៅ​របស់​ស្ដេច បាន​ស្ថិត​ស្ថេរ​យូរ‌អង្វែង​នៅ​ក្នុង​នគរ​របស់​ខ្លួន នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​តទៅ»។


ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ក្រែង​នៅ​ក្នុង​ជីវិត​អ្នក ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​របស់​អ្នក​ទៅ។ ចូរ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​តរៀង​ទៅ


"យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​អ្នក​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​អ្នក​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​អ្នក​មិន​បាន​ដាំ រួច​អ្នក​បាន​បរិ‌ភោគ​ឆ្អែត


ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។


ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង មាន​ប្រាក់ និង​មាស​ក៏​ចម្រើន​ជាច្រើន​ឡើង ហើយ​គ្រប់​ទាំង​របស់​អ្នក​ក៏​ចម្រើន​ជាច្រើន​ឡើង


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហើយ​ទៅ​ជា​គោរព​ប្រតិបត្ដិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។