ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 21:8 - អាល់គីតាប

ទត​បង្គាប់​គេ​ឲ្យ​ទៅ​ចាប់​លោក​អើ‌ម៉ូនី និង​លោក​មេភី‌បូសែត ជា​កូន​របស់​នាង​រីស‌ប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​កូន​ដែល​នាង​បាន​បង្កើត​ជូន​ស្តេច​សូល។ គាត់​ក៏​ឲ្យ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រី‌អែល ជា​កូន​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​មហូ‌ឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាន​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​ស្ដេចសូល គឺ​អើម៉ូនី​មួយ មេភី‌បូសែត មួយ ព្រម​ទាំង​កូន​ប្រុស​ប្រាំ​នាក់​របស់​នាង​មីកាល ជា​បុត្រី​របស់​ស្ដេចសូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូ‌ឡា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​បង្គាប់​គេ​ឲ្យ​ទៅ​ចាប់​លោក​អើ‌ម៉ូនី និង​លោក​មេភី‌បូសែត ជា​កូន​របស់​នាង​រីស‌ប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​បុត្រ​ដែល​នាង​បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​សូល។ ព្រះ‌រាជា​ក៏​ឲ្យ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រី‌អែល ជា​កូន​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​មហូ‌ឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​យក​កូន​ប្រុស​ទាំង​២​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​សូល គឺ​អើម៉ូនី​១ មភីបូសែត​១ ព្រម​ទាំង​កូន​ប្រុស​៥​នាក់​របស់​នាង​មីកាល ជា​បុត្រី​សូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូឡា​ដែរ

សូមមើលជំពូក



២ សាំ‌យូ‌អែល 21:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ស្តេច​អ៊ីស‌បូសែត​បាន​សួរ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​ឪពុក​យើង?»។


បន្ទាប់​មក ត្រូវ​តែង‌តាំង​យេហ៊ូវ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល រួច​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា ឲ្យ​ធ្វើ​ជា​ណាពី​ជំនួស​អ្នក។


បុត្រា​របស់​ស្តេច​សូល មាន យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ស្តេច​សូល គឺ​ម្រ៉ាប​ជា​បុត្រី​ច្បង និង​មិកាល់​ជា​បុត្រី​ពៅ។


ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​ទត​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង​ម៉្រាប នោះ​ស្តេច​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូ‌ឡា​ទៅ​វិញ។