ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
២ សាំយូអែល 2:12 - អាល់គីតាប លោកអប៊ីនើរជាកូនរបស់លោកនើរ និងជាអ្នកបម្រើរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល បានចាកចេញពីក្រុងម៉ាហាណែម ឆ្ពោះទៅក្រុងគីបៀន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែមឆ្ពោះទៅក្រុងគីបៀន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីនើរ ជាកូននើរ នឹងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន |
ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡាបានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
នៅថ្ងៃដែលអុលឡោះតាអាឡា ប្រទានឲ្យជនជាតិអ៊ីស្រអែលមានជ័យជំនះលើជនជាតិអាម៉ូរី យ៉ូស្វេសូមអុលឡោះតាអាឡា ហើយនិយាយនៅចំពោះមុខប្រជាជនអ៊ីស្រអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។
«សូមស្តេចមក ហើយជួយខ្ញុំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រអែល»។
អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។
ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។