គេសម្លាប់សត្វដែលត្រូវធ្វើក្នុងឱកាសបុណ្យរំលង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមអ៊ីមុាំ ហើយអ៊ីមុាំក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។
២ របាក្សត្រ 35:1 - អាល់គីតាប ស្តេចយ៉ូសៀសប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀម ធ្វើពិធីបុណ្យរំលងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសម្លាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសៀសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសំឡាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃ១៤ក្នុងខែចេត្រ |
គេសម្លាប់សត្វដែលត្រូវធ្វើក្នុងឱកាសបុណ្យរំលង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមអ៊ីមុាំ ហើយអ៊ីមុាំក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។
ចូរសម្លាប់សត្វដែលត្រូវជូនសម្រាប់ពិធីបុណ្យរំលង ហើយញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យរំលងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈម៉ូសា»។
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យរំលង។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។
ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើត ក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមហ៊ូកុំ និងតាមវិន័យដែលមានចែងទុក»។