២ របាក្សត្រ 20:2 - អាល់គីតាប មានគេមកជម្រាបស្តេចយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ មកវាយស្តេច។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនគេឌី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេមកទូលដល់យ៉ូសាផាតថា មានកងទ័ពយ៉ាងសន្ធឹកមកទាស់នឹងទ្រង់ គេមកពីស្រុកស៊ីរី ខាងនាយសមុទ្រ មើល គេមកដល់ហាសាលូន-តាម៉ារហើយ (នោះគឺជាស្រុកអេន-កេឌី) |
រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
ទឹកដីរបស់កុលសម្ព័ន្ធកាដ ជាព្រំដែនខាងត្បូងរបស់ស្រុកលាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរីបានៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។
នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិលត្រូវកាត់ផ្តាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។