នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
២ ពង្សាវតារក្សត្រ 18:17 - អាល់គីតាប ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងអ្នកបម្រើផ្ទាល់របស់ស្តេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចអាសស៊ើរចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯស្ដេចហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ គេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន នឹងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក |
នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
នៅគ្រានោះស្តេចហេសេគា គាស់មាសដែលស្តេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃដំណាក់របស់អុលឡោះតាអាឡា យកទៅជូនស្តេចស្រុកអាស្ស៊ីរី។
អ្នកបានចាត់ពួកនាំសាររបស់អ្នក ឲ្យមកជេរអុលឡោះតាអាឡា ហើយអ្នកពោលថា: ដោយអញមានរទេះចំបាំងដ៏ច្រើន អញឡើងទៅលើកំពូលភ្នំ អញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅ និងដើមស្រឡៅដ៏ល្អៗ អញនឹងឡើងទៅដល់ចុងកំពូល ហើយចូលទៅដល់ព្រៃស្រោង។
ហើយអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវជម្រាបស្តេចថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។
កិច្ចការផ្សេងៗទៀតរបស់ស្តេចហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
ស្តេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។
បន្ទាប់មកស្តេចសានហេរីប ស្តេចស្រុកអាស្ស៊ីរី ចាត់អ្នកបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្តេចនៅក្បែរក្រុងឡាគីស ជាមួយកងទ័ពទាំងអស់។ ស្តេចបានចាត់ពួកគេឲ្យមកជួបស្តេចហេសេគា ជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
នៅគ្រាដែលមេទ័ពរបស់ជនជាតិអាស្ស៊ីរីវាយដណ្ដើមយកបានក្រុងអាសដូឌ តាមបញ្ជារបស់ស្តេចសើកុន ជាស្ដេចស្រុកអាស្ស៊ីរី
បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយនាក់ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។