ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 16:7 - អាល់គីតាប

ស្តេច​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ស្តេច សូម​ស្តេច​មក​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល ដែល​លើក​គ្នា​មក​វាយ​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ័ហាស​ចាត់​សារ​ទៅ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា «ទូល‌បង្គំ​នេះ​ជា​អ្នក​បម្រើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ទី​កឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ថា ទូលបង្គំ​នេះ​ជា​អ្នក​បំរើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះសូម​ទ្រង់​ឡើង​មក​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី នឹង​ស្តេច​អ៊ីស្រាអែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូលបង្គំ​ផង

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 16:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។


ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច ដូច្នេះ ស្តេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ។ ស្តេច​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​អាស្ស៊ី‌រី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្តេច​នោះ។


ហេតុ​នេះ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​បណ្តាល​ចិត្ត​ស្តេច​ពូល និង​ស្តេច​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស៊្សី‌រី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ស្តេច​ទីកឡាត-ពីលេ‌ស៊ើរ ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ចំនួន​ពាក់​កណ្តាល​ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាបោរ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​គ្រា​នោះ​ស្តេច​អហាស ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្តេច​ស្រុក​អាស្ស៊ី‌រី​ឲ្យ​មក​ជួយ


ស្តេច​ទីកឡាត-ពេលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​លើក​ទ័ព​មក​វាយ​ស្តេច​អហាស និង​ចាត់​ទុក​ស្តេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ​ទ្រ​ស្តេច​ឡើយ។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​យ៉ាកកូប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលី‌ស្ទីន ប្រជា‌ជន​របស់​ទ្រង់​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។


អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធ‌មិត្ត ពេល​ពួក​គេ​មក​បំផ្លាញ​អ្នក តើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ? អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!


យើង​ទន្ទឹង​រង់‌ចាំ​រហូត​ដល់​ផ្សា​ភ្នែក តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ យើង​ឃ្លាំ​មើល ហើយ​ឃ្លាំ​មើល​ទៀត តែ​គ្មាន​ប្រជា‌ជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។


ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អាស្ស៊ីរី។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។


នាង​ឈ្លក់​ចិត្ត​នឹង​ជន‌ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។


អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន


ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ម្ចាស់​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ទ្រង់​ទេ ដែល​មាន​ចិត្ត អាណិត‌អាសូរ​ដល់​ជន​កំព្រា។


អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។