មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។
២ កូរិនថូស 9:1 - អាល់គីតាប ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏បរិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ ព្រះគម្ពីរខ្មែរសាកល ចំពោះការងារបម្រើដល់វិសុទ្ធជន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ Khmer Christian Bible ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធ នោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រង់ការជំនួយជួយដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នាទេ |
មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។
ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ!
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។
ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។
បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។
ត្រូវជួយទំនុកបម្រុងប្រជាជនដ៏បរិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏បរិសុទ្ធនៅក្រុងយេរូសាឡឹម បានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។
ពួកអ្នកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
អុលឡោះតាអាឡាធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។