១ សាំយូអែល 26:6 - អាល់គីតាប ទតមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្តេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា៖ «តើអ្នកណានឹងចុះទៅកន្លែងស្តេចសូលក្នុងទីបោះទ័ពជាមួយខ្ញុំ?» អ័ប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត នឹងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ |
ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាលត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែង មកចំគាត់។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវជម្រាបស្តេចទតថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។
ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។
ពេលនោះ ស្តេចទតចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
ចុះហេតុដូចម្តេចបានជាអ្នកមើលងាយបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់បំណងយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
ស្តេចទតមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាកូនរបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮពាក្យ ដែលស្តេចទតផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីស្តេចអាប់សាឡុម។
លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកបម្រើរបស់ស្តេចទតក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។
លោកអេលីផាលេត ជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាម ជាកូនរបស់លោកអហ៊ីថូផែល អ្នកស្រុកគីឡោ
រទេះមួយមកពីស្រុកអេស៊ីប មានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
ពីមុននោះ អុលឡោះតាអាឡាបានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្តេចស្រុកអ៊ីស្រអែលទៅពឹងទ័ពរបស់ស្តេចជនជាតិហេត និងទ័ពរបស់ស្តេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសំគាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា អុលឡោះដែលនៅអស់កល្បជានិច្ច ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយទ្រង់ពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន
យប់នោះ ទត និងលោកអប៊ីសាយចូលទៅក្នុងជំរំ ហើយឃើញស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហានដេកលក់នៅជុំវិញស្តេច។