Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:5 - អាល់គីតាប

5 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​កូន​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​ពាក្យ ដែល​ស្តេច​ទត​ផ្តែ‌ផ្តាំ​មេ‌ទ័ព​ទាំង​អស់ ស្តី​អំពី​ស្តេច​អាប់‌សា‌ឡុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ស្ដេច​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ី‌សាយ និង​អ៊ីត‌តាយ​ថា៖ «ចូរ​មេត្តា​ដល់​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង»។ បណ្ដា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ​ពី​ដំណើរ​អាប់សា‌ឡុម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជ‌ឱង្ការ ដែល​ព្រះ‌បាទ​ដាវីឌ​ផ្ដែ‌ផ្ដាំ​មេ‌ទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់‌សា‌ឡុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ស្តេច​ទ្រង់​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ី‌សាយ នឹង​អ៊ីត‌តាយ​ថា ចូរ​មេត្តា​ដល់​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង បណ្តា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ ពី​ដំណើរ​អាប់‌សា‌ឡំម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​កូន​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​ពុន‌យ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេច​ផ្តាសា​យើង​ទៅ!


ស្តេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បដិ‌សេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​វិនាស។


ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​មួយ​ពាន់​ស្លឹង​ក្តី ក៏​ខ្ញុំ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្តេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្តេច​មាន​ប្រសាសន៍​ផ្តែ‌ផ្តាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។


មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ទត​យំ និង​អាឡោះ​អាល័យ​ស្តេច​អាប់‌សា‌ឡុម។


ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា អុលឡោះ‌តាអាឡា​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​យ៉ាង​នោះ​ដែរ


អ៊ីសា​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! សូម​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម