កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
១ របាក្សត្រ 3:10 - អាល់គីតាប ពូជពង្សរបស់ស្តេចស៊ូឡៃម៉ាន មានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ស្តេចរេហូបោម ស្តេចអប៊ីយ៉ា ស្តេចអេសា ស្តេចយ៉ូសាផាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុត្ររបស់សាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមជាអ័ប៊ីយ៉ាៗមានបុត្រ ព្រះនាមជា អេសាៗមានបុត្រ ព្រះនាមជា យ៉ូសាផាត |
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
កាលស្តេចអេសាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទតជាអយ្យកោ។ ស្តេចយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។
ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្តេចរេហូបោម។
កាលស្តេចអប៊ីយ៉ាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចអេសា ជាកូនបានឡើងស្នងរាជ្យ។
ស្តេចទាំងនេះសុទ្ធតែជាបុត្រារបស់ស្តេចទត ដោយឥតគិតកូនដែលកើតពីពួកស្រីស្នំឡើយ។ ស្តេចទតក៏មានបុត្រីមួយនាក់ដែរ គឺនាងថាម៉ារ។
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយេរ៉ូបោម ស្តេចអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។
កាលស្តេចអប៊ីយ៉ាស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ហើយស្តេចអេសា ជាកូនបានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលស្តេចអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
ស្តេចយ៉ូសាផាតបានឡើងស្នងរាជ្យស្តេចអេសាជាឪពុក ហើយស្តេចពង្រឹងកម្លាំងតទល់នឹងស្រុកអ៊ីស្រអែល។