Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 15:8 - អាល់គីតាប

8 កាល​ស្តេច​អប៊ី‌យ៉ា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​អេសា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 15:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ​សម្តេច​អប៊ី‌យា ជា​បុត្រ​របស់​ស្តេច​យេរ៉ូ‌បោម​ឈឺ។


កាល​ស្តេច​រេហូ‌បោម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ស្តេច​អប៊ី‌យ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រ‌អែល ស្តេច​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។


ស្តេច​ទត​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត។


ពូជ‌ពង្ស​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ស្តេច​រេហូ‌បោម ស្តេច​អប៊ី‌យ៉ា ស្តេច​អេសា ស្តេច​យ៉ូសា‌ផាត


ស្តេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ស្តេច​ទត ដោយ​ឥត​គិត​កូន​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ស្តេច​ទត​ក៏​មាន​បុត្រី​មួយ​នាក់​ដែរ គឺ​នាង​ថាម៉ារ។


កាល​ស្តេច​អប៊ី‌យ៉ា​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អេ‌សា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ស្តេច​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម