នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត មានទាហានទាំងអស់ ១២០ ០០០ នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។
១ របាក្សត្រ 26:32 - អាល់គីតាប ស្តេចទតបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០ នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់អុលឡោះតាអាឡា និងកិច្ចការរបស់ស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបងប្អូនយេរីយ៉ា ដែលសុទ្ធជាមនុស្សក្លាហាន មានចំនួនពីរពាន់ប្រាំពីររយនាក់ ជាមេលើវង្សឪពុកគេ ជាអ្នកដែលព្រះបាទដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង សម្រាប់គ្រប់ការរបស់ព្រះ និងការរបស់ស្តេចទាំងប៉ុន្មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារ ឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបងប្អូនយេរីយ៉ា ដែលសុទ្ធតែជាមនុស្សក្លាហាន នោះមានចំនួន២៧០០នាក់ជាមេលើវង្សឪពុកគេ ជាអ្នកដែលស្តេចដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ខាងឯគ្រប់ការរបស់ព្រះ នឹងការរបស់ស្តេចទាំងប៉ុន្មានផង។ |
នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត មានទាហានទាំងអស់ ១២០ ០០០ នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។
ស្តេចទតមានប្រសាសន៍ទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។
អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា។
អ្នកទាំងនោះក៏ដូចកូនចៅរបស់ណាពីហារូន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះមុខស្តេចទត នៅចំពោះមុខអ៊ីមុាំសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។
នេះជាបញ្ជីជនជាតិអ៊ីស្រអែល ដែលត្រូវបម្រើការងារជូនស្តេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្តេច ក្នុងការចែកវេនកងពល ចេញទៅប្រតិបត្តិការរៀងរាល់ខែក្នុងមួយឆ្នាំៗ។ កងពលនីមួយៗ មានទាហាន ២៤ ០០០ នាក់។
មូស្ទីអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងអុលឡោះតាអាឡា។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមអុលឡោះតាអាឡា នៅជាមួយអ្នកដែលបំពេញមុខងារបានល្អ»។
បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលដូចតទៅ៖