ចូរប្រកាសអំពីសិរីរុងរឿងរបស់ទ្រង់ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាដៃដ៏អស្ចារ្យរបស់ ទ្រង់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
១ របាក្សត្រ 16:23 - អាល់គីតាប មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងជូនអុលឡោះតាអាឡា! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱលោកីយទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ |
ចូរប្រកាសអំពីសិរីរុងរឿងរបស់ទ្រង់ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាដៃដ៏អស្ចារ្យរបស់ ទ្រង់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
ចូរច្រៀងតម្កើងទ្រង់ ចូរច្រៀងទំនុកតម្កើងជូនទ្រង់! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ!
អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ទ្រង់អើយ ចូរច្រៀង គីតាបសាបូរអុលឡោះតាអាឡា! ចូរលើកតម្កើងនាមដ៏វិសុទ្ធ*របស់ទ្រង់!
ខ្ញុំមិនលាក់សេចក្ដីសុចរិតរបស់ទ្រង់ ទុកក្នុងចិត្តខ្ញុំទាល់តែសោះ ខ្ញុំតែងតែប្រកាសពីចិត្ត ស្មោះត្រង់របស់ទ្រង់ដែលបានសង្គ្រោះខ្ញុំ ខ្ញុំពុំអាចនៅស្ងៀមមិនប្រកាស អំពីចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់នៅកណ្ដាលអង្គប្រជុំធំបានឡើយ។
ជារៀងរាល់ថ្ងៃ ខ្ញុំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ទ្រង់ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
ចូរច្រៀងទំនុកតម្កើងជូនអុលឡោះតាអាឡា ដ្បិតទ្រង់បានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!