ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 3:9 - អាល់គីតាប

អ្នក​ដែល​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​បន្ត​ប្រព្រឹត្តបាប​ទេ ពីព្រោះ​គ្រាប់ពូជ​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​អ្នកនោះ​; អ្នកនោះ​មិនអាច​បន្ត​ប្រព្រឹត្តបាប​បានឡើយ ពីព្រោះ​គាត់​បាន​កើតមក​ពី​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ពូជ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ​ ដ្បិត​គេ​កើត​ពី​ព្រះជាម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក

សូមមើលជំពូក



១ យ៉ូហាន 3:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​លោក​ពោល​ថា “យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេ ទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពី ខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”


អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ គេ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់។


ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញ‌ជាតិ ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​ហាឡាល់​ដដែល។


ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។


អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​ឈាម​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​អុលឡោះ​វិញ។


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មីទេ គេ​មិន​អាច​ឃើញ​នគរ​របស់​អុលឡោះ​បាន​ឡើយ»។


យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ​បាន​ឮ​នោះ​ពុំ​កើត​ទេ»។


ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប ហើយ​តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត!


ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​រស‌អុលឡោះ ហើយ​រស‌អុលឡោះ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​រស‌អុលឡោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ​បង​ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង​ប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​អ៊ីសា​ទាំង​អស់។


អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា អ្នក​នោះ​មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ដ​អំពើ​បាប មិន​ដែល​បាន​ឃើញ​គាត់ ព្រម​ទាំង​មិន​ស្គាល់​គាត់​ផង។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​អុលឡោះ។ អ្នក​ណា​មាន​ចិត្ដ​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​ក៏​ស្គាល់​អុលឡោះ​ដែរ។


អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។


យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ដ្បិត​បុត្រា​ដែល​កើត​ពី​អុលឡោះ​មក ការ‌ពារ​អ្នក​នោះ ហើយ​អ៊ីព្លេស​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។


ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​អុលឡោះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។


ប្អូន​ជា​ទី​ស្រឡាញ់ កុំ​យក​តម្រាប់​តាម​អំពើ​អាក្រក់​ឡើយ សូម​យក​តម្រាប់​តាម​អំពើ​ល្អ​វិញ។ អ្នក​ណា​ប្រព្រឹត្ដ​អំពើ​ល្អ អ្នក​នោះ​កើត​មក​ពី​អុលឡោះ រីឯ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ពុំ​ដែល​បាន​ឃើញ​អុលឡោះ​ឡើយ។