គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
លោកុប្បត្តិ 48:12 - អាល់គីតាប យូសុះបានយកកូនៗ ចេញពីភ្លៅឪពុក រួចគាត់ក្រាបចុះ អោនមុខដល់ដី។ ព្រះគម្ពីរខ្មែរសាកល រួចយ៉ូសែបយកពួកគេចេញពីភ្លៅរបស់អ៊ីស្រាអែល ហើយក្រាបមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចេញពីលើភ្លៅឪពុក រួចក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ ឱនមុខដល់ដី ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូសែបនាំកូនទាំង២ ថយចេញពីក្បាលជង្គង់ឪពុកមក រួចក្រាបផ្កាប់មុខចុះដល់ដី |
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
នៅពេលល្ងាច ម៉ាឡាអ៊ីកាត់ទៅដល់ក្រុងសូដុម។ ឡូតអង្គុយនៅមាត់ទ្វារក្រុង។ ពេលឡូតឃើញម៉ាឡាអ៊ីកាត់ទាំងពីរ គាត់ក្រោកឡើងទៅទទួល ទាំងក្រាបចុះ អោនមុខដល់ដី។
រីឯខ្លួនគាត់ផ្ទាល់ គាត់ដើរមុខគេបង្អស់ ហើយគាត់ក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់អេសាវ។
នៅគ្រានោះយូសុះមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយគាត់ចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់យូសុះនាំគ្នាមកក្រាបចំពោះគាត់ អោនមុខដល់ដី។
អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
បន្ទាប់មក យូសុះនាំកូនទាំងពីរ ចូលមកជិតឪពុក គាត់កាន់អេប្រាអ៊ីមនៅដៃស្តាំ គឺឲ្យនៅខាងឆ្វេងអ៊ីស្រអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្តាំអ៊ីស្រអែល។
នាងបាតសេបាក៏ចូលទៅជួបស្តេចស៊ូឡៃម៉ាន ដើម្បីជម្រាបពីសំណូមពររបស់សម្តេចអដូនីយ៉ា។ ស្តេចស៊ូឡៃម៉ានចុះពីបល្ល័ង្ក មករកមាតា ហើយគោរព។ បន្ទាប់មក គាត់នៅលើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយ ជូនមាតានៅខាងស្តាំ។
ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពឪពុកម្តាយរបស់ខ្លួន ត្រូវគោរពថ្ងៃសម្រាករបស់យើង។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសអះលីជំអះ។ ចូរគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយ ដោយយល់ដល់អុលឡោះជាអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។