ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
លោកុប្បត្តិ 35:18 - អាល់គីតាប រ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “ពុនយ៉ាម៉ីន” មានន័យថា “កូនខាងស្តាំ”។ ព្រះគម្ពីរខ្មែរសាកល លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រលឹងរបស់នាងហៀបនឹងចេញពីនាងទៅ (ដ្បិតនាងហៀបនឹងស្លាប់) នាងបានដាក់ឈ្មោះកូននោះថា "បេន-អូនី" តែឪពុកដាក់ឈ្មោះថា "បេន-យ៉ាមីន" វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ |
ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
ពេលគាត់កំពុងតែសំរាលកូន យ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។
រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
តែយ៉ាកកូបពុំបានចាត់ពុនយ៉ាម៉ីន ជាប្អូនរបស់យូសុះឲ្យទៅជាមួយបងៗឡើយ ព្រោះគាត់គិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានឲ្យអ្នកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងពុនយ៉ាម៉ីនវិលត្រឡប់មកវិញ ជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
ពុនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក និងយករំពាមកចែកគ្នានៅពេលល្ងាច»។
លោកយ៉ាបេស ជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
ដ្បិតទ្រង់នឹងមិនបោះបង់ព្រលឹង ខ្ញុំចោលនៅក្នុងផ្នូរខ្មោចឡើយ ហើយទ្រង់មិនបណ្តោយឲ្យសពអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់ រលួយឡើយ ។
សូមដាក់ដៃលើមនុស្ស ដែលស្ថិតនៅខាងស្ដាំទ្រង់ គឺលើកូនមនុស្សដែលទ្រង់បានពង្រឹង ឲ្យមាំមួនឡើង។
ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
ប៉ុន្តែ អុលឡោះមានបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អុលឡោះជាបិតា! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ ទៅក្នុងដៃទ្រង់វិញ»។ អ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូរអាថា៖ «អ៊ីសាជាអម្ចាស់អើយសូមទទួលវិញ្ញាណរបស់ខ្ញុំផង!»។