យ៉ាកកូបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ អេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យយ៉ាកកូប។
លោកុប្បត្តិ 27:1 - អាល់គីតាប អ៊ីសាហាក់មានវ័យចាស់ជរា ហើយភ្នែករបស់គាត់ចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះគាត់ហៅអេសាវ ជាកូនច្បង មកថា៖ «កូនអើយ!»។ អេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។ ព្រះគម្ពីរខ្មែរសាកល កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បងមកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ |
យ៉ាកកូបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ អេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យយ៉ាកកូប។
ពេលនោះ ភ្នែករបស់អ៊ីស្រអែលចុះអន់ថយ ព្រោះគាត់ចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ យូសុះនាំកូនចូលទៅជិតឪពុក អ៊ីស្រអែលក៏ឱបថើបចៅ។
ភរិយារបស់ស្តេចយេរ៉ូបោមក៏ធ្វើតាម។ នាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកគាត់ងងឹតដោយគាត់ចាស់ជរា។
នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិន ម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។
អ៊ីសាឆ្លើយថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យអុលឡោះបង្ហាញកិច្ចការរបស់ទ្រង់នៅក្នុងគាត់។
ពេលម៉ូសាស្លាប់នោះ គាត់មានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកគាត់មិនអន់ទេ រីឯកម្លាំងរបស់គាត់ ក៏មិនចុះអន់ថយដែរ។
ពេលនោះភ្នែករបស់លោកអេលីចាប់ផ្តើមងងឹតមើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្តនៅក្នុងបន្ទប់របស់គាត់