លោកុប្បត្តិ 16:1 - អាល់គីតាប សារ៉ាយ ជាភរិយារបស់អ៊ីប្រាំ ពុំបានបង្កើតកូនជូនប្ដីទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះហាជើរ។ ព្រះគម្ពីរខ្មែរសាកល រីឯសារ៉ាយប្រពន្ធរបស់អាប់រ៉ាម មិនបានបង្កើតកូនឲ្យគាត់ទេ។ នាងមានបាវបម្រើស្រីជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះហាការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ |
រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
ប៉ុន្តែ អុលឡោះមានបន្ទូលមកកាន់អ៊ីព្រហ៊ីមថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាម ពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាហាក់ប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។
អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្តាយក៏ដណ្តឹងកូនស្រីជាតិអេស៊ីបម្នាក់ មកឲ្យធ្វើជាភរិយា។
អ៊ីសាហាក់បានអង្វរ សូមអុលឡោះតាអាឡាប្រោសប្រណីភរិយារបស់គាត់ ដ្បិតនាងជាស្ត្រីអារ។ អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់គាត់ ហើយរ៉ហ្វ៊ីកាក៏មានផ្ទៃពោះ។
ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ
អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។
យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាជើរដែលបង្កើតកូនជាខ្ញុំបម្រើ។
គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។
ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានឲ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីអុលឡោះតាអាឡាបានធ្វើឲ្យនាងទៅជាស្ត្រីអារក៏ដោយ។