Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:12 - អាល់គីតាប

12 ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសា‌ហាក់​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “កុំ​ព្រួយចិត្ត​អំពី​ក្មេងប្រុស និង​ស្ត្រីដែលជាបាវបម្រើ​របស់អ្នក​ឡើយ​។ ក្នុង​ការទាំងអស់​ដែល​សារ៉ា​បាន​ប្រាប់​អ្នក ចូរ​ស្ដាប់តាម​សំឡេង​របស់នាង​ចុះ ដ្បិត​ពូជពង្ស​របស់​អ្នក​នឹង​ត្រូវបាន​ហៅឈ្មោះ​តាមរយៈ​អ៊ីសាក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


តើ​ក្នុង​គីតាប​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថាៈ «សូម​បណ្ដេញ​ស្ដ្រី​បម្រើ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ដ្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ដ្រី​អ្នក​ជា​ឡើយ»។


ហើយ​ថ្វី​ដ្បិត​តែ​អុលឡោះ​មាន​បន្ទូល​មក​កាន់​គាត់​ថា «អ៊ីសាហាក់​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»ក៏​ដោយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​មក​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម​ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។


ដូច្នេះ ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ​មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម