មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។
លេវីវិន័យ 8:25 - អាល់គីតាប គាត់យកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលនៅជាប់ពោះវៀន អ្វីៗដែលនៅជាប់នឹងថ្លើមក្រលៀនទាំងពីរ ខ្លាញ់ដែលនៅជាប់ក្រលៀន និងភ្លៅស្តាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់របស់អង្គញ់នោះ និងស្មាខាងស្តាំមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន អ្វីៗដែលជាប់នឹងថ្លើម ក្រលៀនទាំងពីរ ខ្លាញ់ដែលជាប់នឹងក្រលៀន និងភ្លៅស្ដាំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកយកខ្លាញ់កន្ទុយ នឹងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង នឹងស្រទាប់ថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់របស់អង្គញ់នោះ ហើយនឹងស្មាខាងស្តាំមក |
មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។
ត្រូវយកខ្លាញ់ទាំងអស់ ដែលនៅជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នងខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
បន្ទាប់មក គាត់ក៏នាំកូនៗហារូនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ពួកគេ។ គាត់ប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។
រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះអុលឡោះតាអាឡា នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀបទៅដាក់នៅលើខ្លាញ់ និងភ្លៅស្តាំ។