Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 8:26 - អាល់គីតាប

26 រួច​យក​នំបុ័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះអុលឡោះ‌តាអាឡា នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប​ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្តាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 រួច​យក​នំ​ឥត​ដំបែ​មួយ នំបុ័ង​លាប​ដោយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ និង​ស្មា​ស្តាំ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រួច​យក​នំប៉័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ នឹង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 8:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យក​នំបុ័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ពី​ល្អី​ដាក់​នំបុ័ង​ឥត​មេ​ដែល​គេ​ជូនអុលឡោះ‌តាអាឡា


គាត់​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ពោះ‌វៀន អ្វីៗ​ដែល​នៅ​ជាប់​នឹង​ថ្លើម​ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន និង​ភ្លៅ​ស្តាំ


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


សាវ័ក​បាន​នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ដ​គំនិត​គ្នា គេ​ឈរ​នៅ​តាម​បរិវេណ​ស៊ូឡៃម៉ាន។


ដ្បិត​មាន​ម្ចាស់​តែ​មួយ មាន​ស្ពាន​មេត្រី​តែ​មួយ​រវាង​អុលឡោះ និង​មនុស្ស​លោក គឺ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែល​ជា​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម