ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 9:33 - អាល់គីតាប

ដូច​មាន​ចែង​ទុក​មក​ថាៈ យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ដ​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ដ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” ៕

សូមមើលជំពូក

Khmer Christian Bible

ដូច​មាន​សេចក្ដី​ចែងទុក​ថា៖​ «យើង​បាន​ដាក់​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​រវាទ​ចិត្ដ​ ប៉ុន្ដែ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិន​ត្រូវ​ខក​ចិត្ដ​ឡើយ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ដែល​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល ជា​ថ្មដា​ដែល​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ​ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់‌បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។

សូមមើលជំពូក



រ៉ូម 9:33
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។


សូម​ជួយ​គាំទ្រ​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ខ្ញុំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។


សូម​ការពារ និង​រំដោះ​ខ្ញុំ​ផង! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់​ហើយ!។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ។


ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពីអុលឡោះ‌តាអាឡា ទ្រង់​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។


កុំ​ភ័យ​ខ្លាច​អ្វី អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ កុំ​ព្រួយ​ចិត្ត​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀល នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អាយិត​នេះ​ឬ​ទេ?។


អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទាំ​មិន​ខាន ហើយ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។


បង​ប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ដ​ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រ‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ​ដែរ។


ដូច​មាន​ថ្លែង​ទុក​ក្នុង​គីតាប​ថា «អ្នក​ណា​ពឹង​ផ្អែក​លើ​គាត់ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ដ​ឡើយ»។


សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ដ​ឡើយ ព្រោះ​អុលឡោះ​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មក​ក្នុង​ចិត្ដ​យើង ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​យើង។


បង​ប្អូន​អើយ​ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​ខតាន់​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ​ដំណឹង‌ល្អ​អំពី​អាល់ម៉ា‌ហ្សៀស​ជាប់​ឆ្កាង នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ដ ទៀត​ហើយ។


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ដ និង​សង្ឃឹម​លើ​ទ្រង់ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​ក្នុង​រូប​កាយ​ខ្ញុំ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។