ទ្រង់ឲ្យខ្ញុំចេញពីផ្ទៃម្ដាយធ្វើអ្វី? បើខ្ញុំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាឃើញទេ។
យ៉ូប 10:19 - អាល់គីតាប បើគេយកខ្ញុំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះខ្ញុំមិនដែលមានជីវិតទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង |
ទ្រង់ឲ្យខ្ញុំចេញពីផ្ទៃម្ដាយធ្វើអ្វី? បើខ្ញុំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាឃើញទេ។
អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ ក៏ខ្ញុំមិននៅស្ងៀមដែរ។
ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល ចេញពីផ្ទៃម្ដាយ?
ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។
សូមឲ្យពួកគេប្រៀបដូចជាជន្លេន ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ សូមឲ្យពួកគេប្រៀបដូចជាកូនរលូត ស្លាប់ទៅ ទាំងពុំឃើញពន្លឺ
ប្រសិនបើទ្រង់ទុកឲ្យខ្ញុំស្លាប់ មុនពេលខ្ញុំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ខ្ញុំនឹងក្លាយទៅជា ផ្នូររបស់ខ្ញុំ ហើយខ្ញុំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។