Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:18 - អាល់គីតាប

18 ទ្រង់​ឲ្យ​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ខ្ញុំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 យ៉ាង​នោះ ម្តេច​ក៏​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឱ​បើ​ទូល‌បង្គំ​បាន​ស្លាប់​វិញ ឥត​មាន​អ្នក​ណា​ឃើញ​ទៅ​អេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 យ៉ាង​នោះ ម្តេច​ក៏​ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឱ​បើ​ទូលបង្គំ​បាន​ស្លាប់​វិញ ឥត​មាន​អ្នក​ណា​ឃើញ​ទៅ​អេះ

សូមមើលជំពូក ចម្លង




យ៉ូប 10:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គេ​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ខ្ញុំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។


ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។


រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។


ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំ ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។


ខ្ញុំ​ពឹង​ផ្អែក​លើ​ទ្រង់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ទ្រង់​ហើយ​ដែល​បាន​យក ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​ឈរ!


អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។


បុត្រា​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់។ ប៉ុន្ដែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រា​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម