Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:17 - អាល់គីតាប

17 ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំ ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​នៅ​ស្ងៀម ដោយ​ព្រោះ​សេចក្ដី​ងងឹត ហើយ​ក៏​គ្រប​មុខ​ដោយ​ព្រោះ​ភាព​អន្ធការ ដ៏​ក្រាស់​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំ ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដោយ​ព្រោះ​ទ្រង់​មិន​បាន​កាត់​ខ្ញុំ​ចេញ​ពី​មុខ​សេចក្ដី​ងងឹត​នេះ ក៏​មិន​បាន​លាក់​សេចក្ដី​ងងឹត​យ៉ាង​ក្រាស់​នេះ​នឹង​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 23:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ស្លាប់​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ អ្នក​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ជម្រាប​ស្តេច​វិញ។


ទ្រង់​ឲ្យ​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ខ្ញុំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។


បើ​គេ​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ខ្ញុំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។


គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។


មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។


ពន្លឺ​នៅ​ក្នុង​ទី​លំ‌នៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យ ចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។


ទ្រង់​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួច ទ្រង់​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។


ភាព​ងងឹត​គ្រប​ពី​លើ​អ្នក ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​អ្នក​ដែរ។


គឺ​សូម​អុលឡោះ​មេត្តា​កិន​កំទេច​ខ្ញុំ សូម​ទ្រង់​ប្រើ​អំណាច បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!


មនុស្ស​សុចរិត​កំពុង​តែ​វិនាស តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់ មនុស្ស​ល្អ​បាត់​បង់​ជីវិត តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ មនុស្ស​សុចរិត​អន្តរាយ ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម