ហេតុអ្វីបានជាទ្រង់លាក់មុខនឹងខ្ញុំ ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ជាសត្រូវនឹងទ្រង់ដូច្នេះ?
យ៉ូប 10:17 - អាល់គីតាប ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចេះតែមានសាក្សីថ្មីៗទាស់នឹងទូលបង្គំ ក៏ចម្រើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ ព្រះអង្គនាំកម្លាំងថ្មីៗមកទាស់នឹងទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ កាន់តែខ្លាំងឡើងៗ ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្ដីប្រែប្រួល នឹងសេចក្ដីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។ |
ហេតុអ្វីបានជាទ្រង់លាក់មុខនឹងខ្ញុំ ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ជាសត្រូវនឹងទ្រង់ដូច្នេះ?
ទ្រង់ឲ្យខ្ញុំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថា ខ្ញុំមានកំហុស។
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
អុលឡោះគ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមទ្រង់ស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចអុលឡោះទាល់តែសោះ។
តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់ អ្វីទាល់តែសោះ គេសម្រាកយ៉ាងស្រួល ឥតដែលមាននរណា ដឹកយកទៅជាឈ្លើយសឹកឡើយ។ គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល ហើយរក្សារសជាតិដើម ឥតដូរសោះ។
នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “អុលឡោះតាអាឡា មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ អុលឡោះតាអាឡាបានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី”ទៀត ដ្បិតអុលឡោះតាអាឡាបានប្រឆាំងនឹងខ្ញុំអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។