ស្តេចនេប៊ូក្នេសាក៏បានកៀរស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ប្រពន្ធ ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
យេរេមា 22:26 - អាល់គីតាប យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបោះអ្នកចោល ព្រមទាំងម្តាយដែលបង្កើតអ្នកផង ទៅក្នុងស្រុកមួយដែលមិនមែនជាស្រុកកំណើតរបស់អ្នក ហើយអ្នកនឹងស្លាប់នៅក្នុងស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបោះឯងចោលចេញ ព្រមទាំងម្តាយដែលបង្កើតឯងផង ទៅក្នុងស្រុក១ដែលមិនមែនជាស្រុកកំណើតរបស់ឯង ហើយឯងនឹងស្លាប់ នៅក្នុងស្រុកនោះ |
ស្តេចនេប៊ូក្នេសាក៏បានកៀរស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ប្រពន្ធ ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
កាលស្តេចយ៉ូយ៉ាគីនឡើងសោយរាជ្យ គាត់មានវ័យដប់ប្រាំបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្តេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយ នៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្តេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីន ឲ្យមានសេរីភាព។
ស្តេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនបានបរិភោករួមតុ ជាមួយស្តេចគ្រប់ពេលរហូតដល់ស្លាប់។
ស្តេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងស្តេចយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ឥស្សរជនអើយ! អុលឡោះតាអាឡានឹងរំលំអ្នកយ៉ាងទាន់ហន់ ទ្រង់នឹងចងអ្នកមិនឲ្យរើរួចឡើយ។
ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ «ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលឲ្យឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនឲ្យពួកគេរត់រួចឡើយ»។
ចូរជម្រាបស្ដេច និងម្តាយរបស់ស្ដេចថា: “សូមនៅផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ស្តេច បានធ្លាក់ចុះពីក្បាលហើយ”។
ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។
យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។
ក្រោយពេលដែលស្តេចយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។
ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។