Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 22:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 យើង​នឹង​បោះ​អ្នក​ចោល ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​អ្នក​ផង ទៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។

សូមមើលជំពូក ចម្លង




យេរេមា 22:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​នាំ​ព្រះបាទ​យ៉ូយ៉ា‌គីន មាតា ភរិយា ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។


ពេល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​នេហ៊ូស‌ថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​យេហូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​ម្ភៃ​ប្រាំពីរ ខែ​ទី​ដប់​ពីរ អេវីល-មេរូដាក​ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​សោយ‌រាជ្យ ហើយ​ក៏​ប្រោស​មេត្តា​ដល់​យេហូយ៉ា‌គីន​ជា​ស្តេច​យូដា ដោយ​ដោះ​ចេញ​ពី​គុក​នៅ​ឆ្នាំ​នោះ


ដូច្នេះ យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក​បំពាក់​គុក​ចេញ។ យេហូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ​នៅ​ចំពោះ​ស្ដេច​ជា‌និច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម។


ស្តេច​បាប៊ី‌ឡូន​បាន​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​ថ្ងៃ​ជា‌និច្ច ដរាប​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។:៚


មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


ហេតុ​នោះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។


ប៉ុន្តែ ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ។


យើង​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូ‌យ៉ាគីម ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ទី​នេះ​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។


ហេតុ​នោះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម