ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 21:1 - អាល់គីតាប

នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​ស្តេច​សេដេ‌គា តាម​រយៈ​យេរេមា។ ស្តេច​សេដេ‌គា​បាន​ចាត់​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​អ៊ីមុាំ​សេផា‌នា​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​មក​ប្រាប់​យេរេមា​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្នុង​កាល​ដែល​ព្រះបាទ​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា មក​ជួប​លោក​ដោយ​ពាក្យ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​ព្រះ‌បាទ​សេដេ‌គា តាម​រយៈ​លោក​យេរេមា។ ព្រះ‌បាទ​សេដេ‌គា​បាន​ចាត់​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​លោក​បូជា‌ចារ្យ​សេផា‌នា​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​មក​សួរ​លោក​យេរេមា​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្នុង​កាល​ដែល​ស្តេច​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា នឹង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ​មក​ឯ​លោក​ដោយ​ពាក្យ​ថា

សូមមើលជំពូក



យេរេមា 21:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូរអា​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្តី​ទាំង​ប៉ុន្មាន​ក្នុង​គីតាប​ដែល​ទើប​រក​ឃើញ​នេះ​ផង។ អុលឡោះ‌តាអាឡា​មុខ​ជា​ខឹង​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូន‌តា​របស់​យើង មិន​បាន​ស្តាប់​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ទេ ហើយ​ក៏​មិន​ប្រតិ‌បត្តិ​តាម​ដែរ»។


រីឯ​បុត្រ​របស់​ស្តេច​យ៉ូសៀស គឺ​យ៉ូហា‌ណាន​ជា​កូន​ច្បង យេហូ‌យ៉ាគីម​ជា​កូន​ទី​ពីរ សេ‌ដេគា​ជា​កូន​ទី​បី និង​សាលូម​ជា​កូន​ទី​បួន។


លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ​ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ​ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ​ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ


ពេល​នោះអុលឡោះ‌តាអាឡា​ក៏​បាន​ចាត់​ស្តេច​នៃ​ជន‌ជាតិ​ខាល់‌ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ទ្រង់​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​នោះ។


ក្រៅ​ពី​នោះ មាន​បង​ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដា‌យ៉ា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌លា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​ណាពី​សាកា‌រីយ៉ា ដែល​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាល‌គា


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​អ៊ីមុាំ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ:


អ៊ីមុាំ​សេផា‌នា​អាន​សំបុត្រ​នោះ​ឲ្យ​ណាពី​យេរេមា​ស្ដាប់។


ហើយ​នាំ​ពួក​គេ​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​អុលឡោះ។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។


ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ស្តេច​សេដេ‌គា បុត្រ​របស់​ស្តេច​យ៉ូសៀស ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូ‌នា ជា​បុត្រ​របស់​ស្តេច​យេហូ‌យ៉ាគីម។


ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


ស្តេច​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ណាពី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង សូម​ទ្រង់​ប្រណី​សន្ដោស​យើង​ផង»។


«អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: ចូរ​ទៅ​ជម្រាប​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​យើង​ថា “កង‌ទ័ព​ស្ដេច​ហ្វៀរ៉‌អ៊ូន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប


លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖


ស្តេច​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ណាពី​យេរេមា​មក​ជួប នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។


លោក​រាជ​ប្រតិភូ​ចាប់​លោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​អ៊ីមុាំ លោក​សេផា‌នា ជា​អ៊ីមុាំ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ម៉ាស្ជិទ​បី​នាក់​យក​ទៅ​ជា​មួយ។